
យុវជនកូរ៉េភាគច្រើនប្រើប្រាស់ស្មាតហ្វូនច្រើនជាង 3 ម៉ោងក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍ ‘ការស្រាវជ្រាវលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់យុវជន និងការឆ្លើយតបគោលនយោបាយតាមគោលដៅ’ ដែលចេញផ្សាយដោយវិទ្យាស្ថានគោលនយោបាយយុវជនជាតិ (NYPI) នៅថ្ងៃទី 22 ខែមីនា បានឱ្យដឹងថា 66% នៃសិស្សវិទ្យាល័យចំនួន 2810នាក់ ពីឆ្នាំទី 1 ដល់ឆ្នាំទី 3 នៃវិទ្យាល័យទូទាំងប្រទេសគឺ ឆ្លើយថា ពេលវេលាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកើនឡើងក្នុងកំលុងរដូវកាលកូរ៉ុណានេះ។
98% នៃក្មេងជំទង់ជាម្ចាស់ស្មាតហ្វូន ហើយ 61.5% នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេប្រើប្រាស់ស្មាតហ្វូនជាមធ្យម 3 ម៉ោងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ។
ការវិភាគលើភាគរយនៃអ្នកឆ្លើយសំណួរដែលប្រើប្រាស់ស្មាតហ្វូនលើសពី 4 ម៉ោងក្នុងមួយថ្ងៃតាមភេទ សិស្សស្រីមានចំនួន 51.2% និងសិស្សប្រុស 31.7% ដែលបង្ហាញថាសិស្សស្រីប្រើប្រាស់ស្មាតហ្វូនបានយូរជាងសិស្សប្រុស។
វេបសាយដែលពេញនិយមបំផុតក្នុងចំណោមយុវវ័យគឺ YouTube ដែលត្រូវបានប្រើប្រាស់ដោយ 97.7% នៃអ្នកឆ្លើយតប។
<코로나19로 청소년 스마트폰 이용량 증가>
한국 청소년의 과반이 하루에 스마트폰을 3시간 이상 사용하는 것으로 나타났다.
3월 22일 한국청소년정책연구원(National Youth Policy Institute, NYPI)이 발표한 ‘청소년 미디어 이용 실태 및 대상별 정책대응방안 연구’ 보고서에 따르면 전국 중학교 1학년부터 고등학교 3학년 학생 2810명 중 66%는 코로나19로 미디어 이용 시간이 증가했다고 답했다.
10대 청소년 98%가 스마트폰을 보유하고 있으며, 하루 평균 3시간 이상 스마트폰을 이용한다는 응답자는 61.5%에 달했다.
하루 4시간 이상 스마트폰을 이용한다는 응답자 비율을 성별로 나눠보면 여학생이 51.2%, 남학생은 31.7%로 남학생보다 여학생이 스마트폰을 장시간 이용했다.
청소년에게 가장 인기 있는 플랫폼은 유튜브로, 응답자의 97.7%가 이용하는 것으로 조사됐다.