បោះឆ្នោតឡូតូរបស់ពលរដ្ឋ៖ បើទៅបោះឆ្នោតឃុំសង្កាត់នឹងបានប្រាក់លើកទឹកចិត្តលើសពី៥លានវ៉ុន

vote

សេវាបោះឆ្នោតឡូតូរបស់ពលរដ្ឋដែលប្រជាពលរដ្ឋបានចូលរួមជាង៩សែននាក់កាលពីអាណតិបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំទៅបានបើកទ្វាម្ដងទៀតសម្រាប់ការបោះឆ្នោតឃុំសង្កាត់។

សេវានេះបានបើកម្ដងទៀតនៅថ្ងៃទី៩ គឺ៤ថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ដើម្បីជម្រុញទឹកចិត្តក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី១៣ ខែមិថុនាខាងមុខ។ អ្នកដែលបានចំណាត់ថ្នាក់លេខ ១ ២ និង ៣ នឹងទទួលបានប្រាក់ឧបត្ថម្ភម្នាក់ប្រមាណ៥០%(ច្រើនជាង ៥លានវ៉ុន) ២០% (ច្រើនជាង ២លានវ៉ុន) ១០% (ច្រើនជាង ១លានវ៉ុន) ហើយប្រាក់ដែលនៅសល់នោះ នឹងត្រូវផ្ដល់អោយអ្នកដែលចូលរួមដែលបានចំណាត់ថ្នាក់លេខ៤ ក្នុងម្នាក់ទទួលបាន៥មុឺនវ៉ុន។

អ្នកមានសិទ្ធបោះឆ្នោតទាំងអស់ដែលចង់ចូលរួមនោះ គ្រាន់តែថតរួបដែលមានរូបកន្លែងបោះឆ្នោតមុនថ្ងៃបោះឆ្នោត ថ្ងៃទី៨ដល់ ថ្ងៃទី៩ ខែមិថុនា និង ក្រោយពេលបោះឆ្នោតរួចនៅថ្ងៃបោះឆ្នោតថ្ងៃទី១៣  ខែមិថុនា រួចចូលទៅគេហទំពរបោះឆ្នោតឡូតូរបស់ពលរដ្ឋ (https://voteforkorea.org/) ។

ចំពោះរូបថតអ្នកដែលត្រូវបានជ្រើសរើសដែលមានបង្ហាញអំពីអត្តសញ្ញាណអ្នកឈរឈ្មោះ (ដូចជាការធ្វើម្រាមដៃជាសញ្ញា) និង ថតរូបក្រដាសបោះឆ្នោតផ្ទាល់និងមិនត្រូវយកជាការនោះទេ ដោយសារតែវាជាការបំពានច្បាប់នៃការបោះឆ្នោត។

សម្រាប់លទ្ធផលគឺអាចដឹងនៅថ្ងៃបោះឆ្នោតថ្ងៃទី១៣ ខែមិថុនានៅម៉ោង៩យប់ ហើយចំពោះដំណើរការចាប់ឆ្នោតនឹងមានគម្រោងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍លើទំពរហ្វេសប៊ូក

계속 “បោះឆ្នោតឡូតូរបស់ពលរដ្ឋ៖ បើទៅបោះឆ្នោតឃុំសង្កាត់នឹងបានប្រាក់លើកទឹកចិត្តលើសពី៥លានវ៉ុន” 읽기