‘ពងមាន់មានថ្នាំសម្លាប់សត្វល្អិត’ ពុំមានជាតិពុលរហូតដល់ប៉ះពាល់ដល់សុខភាពនោះទេ’

MYH20170821010200038_m.mp4_20170821_190927.246

< ‘ពងមាន់មានថ្នាំសម្លាប់សត្វល្អិត’ ពុំមានជាតិពុលរហូតដល់ប៉ះពាល់ដល់សុខភាពនោះទេ>

ការិយាល័យរដ្ឋបាលសុវិត្ថភាពឧ៌សថនិងចំណីអាហារកូរ៉េ(Korea Food & Drug Administration, KFDA) បានធ្វើការបង្ហាញបញ្ជាក់ថាពងមាន់មានថ្នាំសម្លាប់សត្វល្អិតពុំមានជាតិពុលរហូតដល់ប៉ះពាល់ដល់សុខភាពនោះទេ។

កាលពីថ្ងៃទី២១ ខែសីហា តាមរយៈលទ្ធផលវាយតំលៃសុខភាពរបស់ពងមាន់មានថ្នាំសម្លាប់សត្វល្អិតពីការិយាល័យរដ្ឋបាលសុវិត្ថភាពឧ៌សថនិងចំណីអាហារកូរ៉េបានរកឃើញថាទោះបីជាអ្នកដែលបានបរិភោគពងមាន់ច្រើនដែលត្រូវបានពិនិត្យឃើញមានថ្នាំសម្លាប់សត្វល្អិតក៏ដោយក៏ពុំមានបញ្ហាធ្ងន់ធ្ងរអ្វីដែលប៉ះពាល់ដល់សុខភាពនោះទេ។

យ៉ាងណាមិញក្រសួងកសិកម្ម ចំណីអាហារ និង ទទួលបន្ទុកជនបទបានបង្ហាញថាបានពិនិត្យឃើញពងមាន់មានថ្នាំសម្លាប់សត្វល្អិតនៅកសិដ្ឋានចំនួន៣កន្លែងដែលបានមកពីការត្រួតពិនិត្យសារឡើងវិញលើលទ្ធផលវាយតំលៃដំបូងនៅកសិដ្ឋានចំនួន៤២០កន្លែង។

មានកសិដ្ឋានមិនប្រក្រតីដែលមានពងមាន់មានថ្នាំសម្លាប់សត្វល្អិតបានកើនឡើងពី៤៩កន្លែងដល់៥២កន្លែងនៅក្នុងប្រទេសកូរ៉េ។

계속 “‘ពងមាន់មានថ្នាំសម្លាប់សត្វល្អិត’ ពុំមានជាតិពុលរហូតដល់ប៉ះពាល់ដល់សុខភាពនោះទេ’” 읽기

ពងមាន់មានថ្នាំសម្លាប់សត្វល្អិត’ បានរកឃើញ៣២កន្លែងគរទុកចោល….ចុះវិធីត្រួតពិនិត្យនោះ?

1크기변환_555< ‘ពងមាន់មានថ្នាំសម្លាប់សត្វល្អិត’ បានរកឃើញ៣២កន្លែងគរទុកចោល….ចុះវិធីត្រួតពិនិត្យនោះ?>

មានកសិដ្ឋានជាច្រើនត្រូវបានរកឃើញថាបានប្រើប្រាស់ថ្នាំហួសកម្រិតដែលអនុញាតិអោយប្រើ និង ថ្នាំសម្លាប់សត្វល្អិតដែលហាមលើសត្វមាន់។

នាពេលបច្ចុប្បន្ននៅថ្ងៃទី១៧ខែសីហាចំនួនកសិដ្ឋានដែលមានពងមាន់មានថ្នាំសម្លាប់សត្វល្អិតទាំងអស់ចំនួន៣២កន្លែង។

ខណៈចំនួនអ្នកប្រើប្រាស់ដែលមានការព្រួយបារម្មណ៍ចំពោះបញ្ហាពងមាន់កាន់តែកើនឡើង, គណៈកម្មាការវាយតំលៃគុណភាពបន្លែសត្វបានដាក់អោយមានប្រព័ន្ធសេវាដែលអាចអោយដឹងអំពីពងមាន់មានថ្នាំសម្លាប់សត្វល្អិតតាមរយៈ “ប្រព័ន្ធសេវាប្រាប់ពត៌មានកម្រិតពងមាន់”

ដោយគ្រាន់តែវាយពត៌មានពងមាន់ដែលបិទនៅលើពងមាន់នៅគេហទំពរ“ប្រព័ន្ធសេវាប្រាប់ពត៌មានកម្រិតពងមាន់”

계속 “ពងមាន់មានថ្នាំសម្លាប់សត្វល្អិត’ បានរកឃើញ៣២កន្លែងគរទុកចោល….ចុះវិធីត្រួតពិនិត្យនោះ?” 읽기

ធ្វើសន្និសីទការសែតស្នើអោយមានដំណោះស្រាយចំពោះការស្លាប់របស់ពលករបរទេស

999

នៅព្រឹកថ្ងៃទី១៤ខែសីហាសហគមន៍ពលករបរទេសបានបើកសន្និសីទការសែតមួយក្រោមប្រធានបទ “មនុស្សស្លាប់ព្រោះតែប្រព័ន្នអនុញាតិការងារ” នៅមុខសួនបាញ់ទឹកនៅវិមាននាយករដ្ឋមន្ដ្រីដើម្បីស្នើអោយរដ្ឋាភិបាលលុបចោលប្រព័ន្ធការងារនិងធានានូវសីរីភាពនៃការផ្លាស់ប្ដូរកន្លែងធ្វើការរបស់ពលករ។

សហគមន៍ពលករបរទេសបានបញ្ជាក់ថាការសម្លាប់ខ្លួនរបស់ពលករជនជាតិនេប៉ាល់ឈ្មោះគេសាវ ស្រេសថាកាលពី៧ថ្ងៃមុនគឺបណ្ដាលមកពីការដាក់កំណត់នៃដំណើរការប្ដូរកន្លែងធ្វើការ។

សហជីពពលកម្មប្រជាធិបតីនិងសហគមន៍ពលករបរទេសមានគម្រោងវេទិការពលករតវាប្រឆាំងចំពោះប្រព័ន្ធអនុញាតិពលកម្មដើម្បីធានាសិទ្ធពលកម្មរបស់ពលករទាំងអស់នៅមុនទីលានបូស៊ីនកាក់ នៅសង្កាត់ជុលឡូ ក្នុងទីក្រុងសេអ៊ូលនៅថ្ងៃទី២០ខាងមុខនេះ។

(អត្ថបទកាសែតទាក់ទង)

ហាន់ក្យ៉លេ(The hankyoreh)< សហគមន៍ពលករបរទេស “ប្រព័ន្ធអនុញាតិការងារបានសម្លាប់គេសាវ ស្រេសថា”

계속 “ធ្វើសន្និសីទការសែតស្នើអោយមានដំណោះស្រាយចំពោះការស្លាប់របស់ពលករបរទេស” 읽기

ពលករជនជាតិនេប៉ាល់ម្នាក់វ័យ២០ឆ្នាំសំរេចបញ្ចប់ជីវិតខ្លួនឯង

222

<ពលករជនជាតិនេប៉ាល់ម្នាក់វ័យ២០ឆ្នាំសំរេចបញ្ចប់ជីវិតខ្លួនឯង>

ពលករជនជាតិនេប៉ាល់ម្នាក់វ័យ២០ឆ្នាំសំរេចបញ្ចប់ជីវិតខ្លួនឯង។

បើយោងតាម “សារពត៌មានពលកម្មប្រចាំថ្ងៃ(មេអីុលណូដុងញូស)កាលពីថ្ងៃទី៧ ខែសីហា បានប្រទះឃើញពលករជនជាតិនេប៉ាល់ម្នាក់ឈ្មោះ គេសាវ ស្រេសថា(Keshav Shrestha) ដែលធ្លាប់ធ្វើការនៅរោងចក្រគ្រឿងបន្លាស់រថយន្ដនៅក្នុងខេត្តឈុងឆុងប៊ូកដូ ស្រុកឈុងជូ តំបន់ដេសូវ៉ុនម្យ៉ុន បានស្លាប់នៅលើដំបូលផ្ទះស្នាក់របស់ខ្លួន។

មានប្រភពមួយបានអោយដឹងថាលោក ស្រេសថាបានមកទិញថ្នាំងងុយដេកនៅមន្ទីរពេទ្យព្រោះគាត់មានជំងឺដេកមិនលក់កម្រិតធ្ងន់។ គាត់បានសរសេរក្នុងកំណត់ហេតុមុនពេលសំលាប់ខ្លួនថា នៅក្នុងរោងចក្រក៏ធុញធាប់(ស្រ្ដេស្ដ), ចង់ទៅរោងចក្រផ្សេងក៏ទៅមិនបាន, ចង់ទៅព្យាបាលនៅនេប៉ាល់ក៏ទៅមិនបាន

ទោះបីជាពលករបរទេសដែលមកធ្វើការនៅប្រទេសកូរ៉េតាមរយៈប្រព័ន្ធអនុញាតិការងារអាចប្ដូរកន្លែងការងារបានបីដងក៏ដោយ ប៉ុន្ដែមិនមែនន័យថាអាចប្ដូរកន្លែងការងារបានដោយខ្លួនឯងបានទេ។ លុះត្រាតែនៅកន្លែងការងារបិទទ្វារ ឬថៅកែបានរំលោភលើលក្ខខណ្ឌការងារណាមួយដែលមិនមែនជាការទទួលខុសត្រូវរបស់ពលករទើបអាចប្ដូរកន្លែងធ្វើការបាន។

បុគ្គលិកក្រុមហ៊ុនបានបំភ្លឺតាមទូរសព្ទជាមួយ “កាសែតពលកម្មប្រចាំថ្ងៃ” ថាករណីនេះបានកើតឡើងនៅចន្លោះពេលដែលខាងក្រុមហ៊ុនកំពុងរៀបចំឯកសារអោយបានរួចរាល់ហើយទៅប្រាប់គាត់អោយទៅព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីបានដឹងថាពលករឈ្មោះស្រេសថាប្រាប់ថា “គាត់ឈឺហើយចង់ទៅផ្ទះ”។

ពលករបរទេសដែលចង់ទទួលប្រាក់បំណាច់ឆ្នាំដែលជាប្រាក់ធានាររ៉ាប់រងបំកំណត់វិលត្រឡប់ទៅប្រទេសកំណើតវិញ ត្រូវឆ្លងកាត់ការត្រួតពិនិត្យលើការវិលត្រឡប់ទៅប្រទេសកំណើតរួចរាល់ហើយ ទើបអាចទទួលនៅព្រលានយន្ដហោះ ឬអាចទទួលនៅប្រទេសកំណើតក្នុងរយៈពេល១៤ថ្ងៃក្រោយត្រឡប់ទៅប្រទេសកំណើតវិញ។ ទោះជាការនេះមានគោលបំណងទប់ស្កាត់ការបន្ដស្នាក់នៅក្នុងប្រទេសកូរ៉េដោយខុសច្បាប់ក៏ដោយ ប៉ុន្ដែវាត្រូវបានចាត់ទុកជាលក្ខន្ដិកៈមួយដ៏ពិបាកទទួលយក នៅក្នុងចំណោមលក្ខខណ្ឌច្បាប់ជួលជនបរទេស។

សមាគមន៍ពលករបរទេសបានមានមតិថាករណីនេះគឺជាករណីដ៏អាក្រក់បំផុតសំរាប់ប្រព័ន្ធអនុញាតិការងារ ហើយថែមទាំងទាមទារអោយមានការកែប្រែប្រព័ន្ធអនុញាតិការងារដែលថាបើថៅកែមិនយល់ព្រម មិនអាចប្ដូរកន្លែងការងារបានោះចេញ។

លោកស្រេសថាបានបន្សល់ប្រាក់ទុកអោយប្រពន្ធនិងប្អូនស្រីរបស់គាត់ចំនួន ៣២០មឺុនវ៉ុន។

계속 “ពលករជនជាតិនេប៉ាល់ម្នាក់វ័យ២០ឆ្នាំសំរេចបញ្ចប់ជីវិតខ្លួនឯង” 읽기

បទល្មើសរបស់ជនបរទេសមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ

444

<បទល្មើសរបស់ជនបរទេសមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ>

ស្ថិតិមួយបានបង្ហញអោយឃើញថាចំនួនបទល្មើសរបស់ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ។

នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបទល្មើសប្រទេសកូរ៉េ(KOREAN INSTITUTE OF CRIMINOLOGY, KIC) ដែលបានចេញផ្សាយថ្មីៗនេះដែលទាក់ទងនិង “ស្ថិតិផ្លូវការស្ដីអំពីនិន្នាការ និង លក្ខណៈពិសេសនៃបទល្មើសរបស់ជនបទេស” បានបង្ហាញថា ចំនួនកើនឡើងនៃបទល្មើសរបស់ជនបរទេសគិតត្រឹមក្រោយឆ្នាំ២០០៤ដល់ឆ្នាំ២០១៥ គឺមានស្ថេរភាពប្រហែលចំនួនកើនឡើងនៃជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េក្រោយឆ្នាំ២០១២។

ការបែកចែកប្រភេទនៃបទល្មើសរបស់ជនបរទេសឃើញថាបទល្មើសអំពើហឹង្សាមានកម្រិតខ្ពស់ជាងគេ ហើយបទល្មើសប្លន់មានការចុះថយ ប៉ុន្ដែចំពោះបទល្មើសផ្លូវភេទនិងបទល្មើសចរាចរណ៍វិញកំពុងតែកើនឡើង។

ចំនួនជនបរទេសដែលត្រូវបានចាប់ខ្លួនច្រើនជាងគេនៅឆ្នាំ២០១១ ក្នុងចំណោមប្រជាជនកូរ៉េ១០មឺុននាក់ ជនដែលបានចាប់ខ្លួនមានចំនួន៣,៥២៤នាក់ ហើយជនជាតិកូរ៉េដែលបានចាប់ខ្លួនមានចំនួនច្រើនជាងជនបរទេសទៅ ២.២ដង នៃចំនួនជនបរទេសដែលបានចាប់ខ្លួនចំនួន១,៥៩១នាក់។ របាយការណ៍ក៏បានបង្ហាញទៀតថានារយៈក្រោយមកទៀតចំនួនជនជាតិកូរ៉េដែលបានចាប់ខ្លួនមានការកើនឡើង២ដងជារៀងរាល់ឆ្នាំធៀបជាមួយជនបរទេស។

បើមើលតាមការសិក្សាអំពីការកើតឡើងនៃបទល្មើសតាមប្រទេសនិមួយៗ ប្រទេសម៉ុងហ្គោលីមានចំនួនបទល្មើសច្រើនជាងគេ ហើយប្រទេសដែលស្ថិតនៅប៉ែកខាងត្បូងមានដូចជាអ៊ូច្បេកគីស្ថាន, ឃីគីសស្ថាន, រុស្ស៊ី, ចិនជាដើមមានចំនួនចាប់ខ្លួនច្រើនបំផុត។ ប៉ុន្តែចំពោះជនបរទេសដែលមកពីប៉ែកអាស៊ីអាគ្នេយ៍វិញមានចំនួនចាប់ខ្លួនតិចតួចប៉ណ្ណោះ។

បើយោងតាមរបាយការណ៍របស់កាសែតច្បាប់ឯណេះវិញបុគ្គលិកស្រាវជ្រាវលោក ឈេយ៉ុងស៊ីនដែលជាអ្នកសរសេររបាយការណ៍ម្នាក់បានវាយតម្លៃថា “ទោះបីជាបទល្មើសរបស់ជនបរទេសមានចំនួនតិចតួចបើធៀបនិងចំនួនបទល្មើសរបស់ជនជាតិកូរ៉េក៏ដោយ ក៏ជនជាតិកូរ៉េនៅក្នុងប្រទេសកូរ៉េយល់ថាពលករបរទេសគឺជាមនុស្សដែលគ្រោះថ្នាក់”ហើយ “ការប្រកាន់និងការយល់ច្រឡំរបស់ជនជាតិកូរ៉េចំពោះជនបរទេសធ្វើអោយមានការរើសអើុងគ្នាកើនឡើងព្រមទាំងធ្វើអោយរំខានដល់ការសម្របខ្លួនរបស់ជនបរទេសទៅនិងសង្គមកូរ៉េផងដែរ។

계속 “បទល្មើសរបស់ជនបរទេសមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ” 읽기

ពលករបរទេសដែលធ្វើការនៅលើទូកនៅតែមានការរើសអើុងចំពោះប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់

1크기변환_555

<ពលករបរទេសដែលធ្វើការនៅលើទូកនៅតែមានការរើសអើុងចំពោះប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់>

មានការបង្ហាញអោយឃើញថាពលករបរទេសដែលធ្វើការនៅលើទូកបានទទួលប្រាក់ធានាររ៉ាប់រងតិចជាងពលករជនជាតិកូរ៉េដែលធ្វើការនៅលើទូកដូចគ្នានៅពេលពួកគេមានគ្រោះថ្នាក់។

បើយោងតាមកាសែតប៊ូសានអីុលបូចេញថ្ងៃទី២៥ខែកក្កដា កន្លងទៅពលករជនជាតិចិនម្នាក់ឈ្មោះ ស៊ុនលើ ដែលធ្វើការនៅលើទូកចាប់ត្រី(ម្យ៉ុលឈី)បានមានគ្រោះថ្នាក់ដាច់ជើងម្ខាងក្នុងពេលធ្វើការបានទទួលប្រាប់ធានាររ៉ាប់រងត្រឹមតែ១២០មឺុនវ៉ុនប៉ុណ្ណោះទោះបីជាគ្រោះថ្នាក់នោះចាត់ចូលក្នុងប្រភេទគ្រោះថ្នាក់ធ្ងន់ធ្ងរកម្រិតទី៤នៃកម្រិតគ្រោះថ្នាក់ពិការភាពក៏ដោយ។ នេះគឺជាចំនួនទឹកប្រាក់ដែលតិចជាងចំនួនប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់៣០០មឺុនវ៉ុនដែលបានប្រកាស់ដោយក្រសួងនេសាទលើផ្ទៃសមុទ្រទៅទៀត។

ក្រុមគណៈកម្មការសហជីពនេសាទពលករបរទេសបានវាយតម្លៃថានេះគឺការមិនគោរពចំពោះលក្ខខណ្ឌផ្ដល់ប្រាក់ធានាររ៉ាប់រងរបស់ពលករបរទេសម្ដងហើយម្ដងទៀត។

គណៈកម្មការកណ្ដាលនៃសហជីពនេសាទបានធ្វើការពន្យល់ថា ពលករបរទេសធ្វើការនៅលើទូកនិងពលករជនជាតិកូរ៉េដែលធ្វើការនៅទូកដូចគ្នា បង់ប្រាក់ថ្លៃធានាររ៉ាប់រងខុសគ្នា,ហើយការប្រកាស់របស់ក្រសួងនេសាទលើផ្ទៃសមុទ្របានចេញសេចក្ដីប្រកាស់អំពីតុល្យភាពប្រាក់ឈ្នួលពលករធ្វើការលើទូកដោយមិនបានគិតអំពីបញ្ហាខាងលើនេះ។

លោកស៊ុនលើបានឈ្នះក្ដីដែលគាត់បានដាក់ពាក្យបណ្ដឹងនៅតុលាការក្នុងទីក្រុងប៊ូសានតាមរយៈការជួយរបស់ក្រុមការពារជនស៊ីវិល។ កាលពីខែធ្នូឆ្នាំមុនក្រសួងយុត្តិធម៌ធ្លាប់បានបង្ហាញថាប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់ត្រូវបានកំណត់ស្មើៗគ្នាសំរាប់ពលករធ្វើការលើទូកទាំងអស់។ 계속 “ពលករបរទេសដែលធ្វើការនៅលើទូកនៅតែមានការរើសអើុងចំពោះប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់” 읽기

យ៉ាងហោចណាស់ពលករបរទេស៧នាក់ក្នុងចំណោម១០នាក់ទៀតដែលមិនបានទទួលសេវ៉ាធានាររ៉ាប់រងគ្រោះថ្នាក់វិស័យការងារឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េ។ 

1크기변환_222

យ៉ាងហោចណាស់ពលករបរទេស៧នាក់ក្នុងចំណោម១០នាក់ទៀតដែលមិនបានទទួលសេវ៉ាធានាររ៉ាប់រងគ្រោះថ្នាក់វិស័យការងារឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េ។

នៅថ្ងៃទី២៦ខែកក្កដាកន្លងទៅនេះ គណៈកម្មការជាតិការពារសិទ្ធមនុស្សប្រទេសកូរ៉េបានជំរុញអោយមានការកែលំអរលក្ខខណ្ឌការងារ និង ការការពារគ្រោះថ្នាក់ការងារនៅតាមការដ្ឋានសំណង់ជូនរដ្ឋមន្រ្ដីក្រសួងការងារដើម្បីបង្កើនសុវត្តិភាព និង ការពារពលករបរទេស។

យោងតាមលទ្ធផលស្ទង់មតិ “ការស្ទង់មតិនៃស្ថានភាពសិទ្ធមនុស្សរបស់ពលករបទេសធ្វើការក្នុងវិស្ស័យសំណង់” របស់គណៈកម្មការជាតិការពារសិទ្ធមនុស្សកាលពីឆ្នាំ២០១៥កន្លងទៅបានបង្ហាញអោយឃើញថា ការកុងត្រាការងារ, ការធ្វើការច្រើនម៉ោង, កន្លែងស្នាក់នៅក្នុងផ្ទះកុងធែន័រ ឬបន្ទប់ស្នាក់នៅបណ្ដោះអាសន្នដែលមានលក្ខណៈទ្រុតទ្រោមខ្លាំង, កន្លែងធ្វើការដែលគ្រោះថ្នាក់ខ្លាំង, ការបិទបាំងអំពីគ្រោះថ្នាក់ឧស្សាហកម្ម និង ការបំបិទសិទ្ធមនុស្សជាដើមកំពុងស្ថិតនៅក្នុងស្ថានភាពដែលគួរអោយបារម្មណ៍យ៉ាងខ្លាំង។

ក្នុងចំណោមពលករបទេសសរុបទាំងអស់ដែលបានឆ្លើយសំណួរចំនួន ១៧.១% នៃ(៣៣៧នាក់) ពុំបានដឹងថាពួកគេអាចទទួលសំណង និង ការព្យាបាលពីធានាររ៉ាប់រងនៅពេលពួកគេមានជំងឺ ឬមានគ្រោះថ្នាក់នៅកន្លែងធ្វើការនោះទេ។  ហើយក្នុងចំណោមពលករបរទេសដែលធ្លាប់ទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ ប៉ុន្ដែមិនទទួលបាននូវធានាររ៉ាប់រងនោះមានរហូតដល់៦៧.៩%។

បើយោងតាមក្រសួងការងារ បានឃើញថា នៅឆ្នាំ២០១៦ អ្នកទទួលរងគ្រោះថ្នាក់ស្លាប់ក្នុងវិស័យឧស្សាហកម្មសរុបចំនួន(១,៧៧៧នាក់) មាន៣១.២% នៃ(៥៥៤នាក់) គឺជាអ្នកធ្វើការផ្នែកសំណង់, ជាពិសេស ក្្នុងចំណោមពលករបទេសដែលស្លាប់ចំនួន(៨៨នាក់) មាន៤៥.៥% នៃ(៤០នាក់)គឺជាអ្នកធ្វើក្នុងផ្នែកសំណង់។

គណៈកម្មការជាតិការពារសិទ្ធមនុស្សបានជំរុញដល់រដ្ឋមន្រ្ដីក្រសួងការងារអោយមានការ▲ពង្រឹងភ្នាក់ងារត្រួតពិនិត្យស្ដីអំពីការយោគយល់និងកិច្ចព្រមព្រៀងកុងត្រាការងារ▲រៀបចំអោយមានការអនុម័ត “ច្បាប់ស្ដង់ដារការងារ”សំរាប់ម៉ោងការងារ និង ការអាចទទួលបាននូវម៉ោងសំរាក‧ថ្ងៃសំរាក▲បង្កើតច្បាប់នៃ “ការអនុវត្ដន៍វិធានការច្បាប់ដែលទាក់ទងនិងការជួលពលករបរទេស▲ការអនុវត្តន៍ថ្លៃសុខាភិបាលដែលសមរម្យក្នុងវិស័យឧស្សាហកម្ម និង បង្កើនការអភិវឌ្ឍន៍ឯកសារបង្រៀនភាសាផ្សេងៗដែលទាក់ទងនិងសុវត្ថិភាព‧សុខមាលភាពវិស័យឧស្សាហកម្ម▲ពង្រឹងកម្មវិធីអប់រំនៃការគ្រប់គ្រងតាមរយះការកែតម្រូវ‧ការពង្រីកកម្មវិធីអប់រំសំរាប់ពលករបរទេស▲ឧប្បករណ៍ផ្ដល់ពត៌មានដល់ពលករបរទេសអំពីការផ្ដល់កន្លែងស្នាក់នៅ និង ការទូរទាត់ថ្លៃប្រើប្រាស់▲ពង្រឹងការគ្រប់គ្រងត្រួតពិនិត្យ និង ការរៀបចំស្ដង់ដារបរិស្ថានកន្លែងស្នាក់នៅបណ្ដោះអាសន្ន ។ល។

계속 “យ៉ាងហោចណាស់ពលករបរទេស៧នាក់ក្នុងចំណោម១០នាក់ទៀតដែលមិនបានទទួលសេវ៉ាធានាររ៉ាប់រងគ្រោះថ្នាក់វិស័យការងារឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េ។ “ 읽기

ភាពក្រីក្រនៃបរិស្ថានពលកររបស់ស្រ្តីពលករចំណាកស្រុក

333

ការបង្ហាញភាពក្រីក្រនៃបរិស្ថានការងាររបស់ស្រ្តីពលករចំណាកស្រុក។

នៅថ្ងៃទី 19 ខែ6 កណកម្មការសិទ្ធមនុស្ស បានចេញនូវកម្មន្តសាល អោយស្ទង់មតិពីស្ថានភាពសិទ្ធិមនុស្ស នៃស្រ្តីពលករចំណាកស្រុក បើតាមការមើលតាមអត្ថនយ័នៃការឆ្លើយក្នុងការស្ទង់មតិពីបុគ្គលមានប្រហែលជាង48.6%ភាគរយ ដែលមិនបានសរសេរនូវកិច្ចសន្យាការងារ។ នៃពាក់កណ្តាលស្រ្តីពលករចំណាកស្រុក ទោះបីមិនសរសេរនូវកិច្ចសន្យាការងារក៏ដោយគឺចូលធ្វើការតែម្តង។

ការសួរសម្រាប់ការអនុវត្តនៃការអប់រំពីសុវត្តិភាពនៅទីកន្លែងធ្វើការមានចំនួន51.7%ដែលបានទទួល,សំណួរសម្រាប់ការដែលមិនបានទទួលស្គាល់នៃធានារាប់រងពីគ្រោះថ្នាក់មាន61.8%ក្នុងចម្លើយ។

ការបង្ហាញតាមការអាស្រយ័នៅកន្លែងធ្វើការគឺមានភាពខុសគ្នា, គ្មានសិរីភាពនៃទិដ្ឋានការ។នៅក្នុងករណីនៃការមិនសរសេររបស់ស្រ្តីពលករចំណាកស្រុកមាន95.3% ដែលបានឆ្លើយថាមិនបានសរសេរនូវកិច្ចសន្យាការងារ,មាត្រដ្ឋាន កន្លែងការងារ បានឆ្លើយថាបានទទួលនូវការទទួលការអប់រំនៃសុវត្តិភាពនៃកន្លែងការងារមានចំនួនក្រោម10នាក់ ដែលជាករណីទាបក្នុង39.1%ភាគរយ។

ភាពធ្ងន់ធ្ងរនៃបញ្ហាពីការយាយី។សម្រាប់ការធ្លាប់មានការយាយីនៃការស្ទង់មតិគឺមាន11.7%នៃចម្លើយ,ក្នុងាការសើុបអង្កេតនៃការស្ទង់មតិពីការធ្លាប់មានការយាយីទាំងអស់។

វិទ្យាស្ថានច្បាប់យែនឌរ័ នៃសាកលវិទ្យាលយ័ស្រ្តី អីវ៉ារដែលសម្តែងនៃការស្ទង់មត្តលើកនេះ តម្រូវអោយមានការគ្រប់គ្រងសម្រាប់ការសរសេរនូវកិច្ចសន្យាការងារអោយស្រ្តីពលករចំណាកស្រុក,និងការស្នើរសុំតម្រូវអោយមានសិរីភាពក្នុងការប្តូរនូវកន្លែងធ្វើការ និងអាចជ្រើសរើសយកថៅកែ។

계속 “ភាពក្រីក្រនៃបរិស្ថានពលកររបស់ស្រ្តីពលករចំណាកស្រុក” 읽기

ការឡើងថ្លៃនៃតម្លៃ បន្លែ,មឹក

가격 급등

អត្រានៅខែ6 តម្លៃ មឹក1kg ស្មើនិង9ពាន់វ៉ុន។តម្លៃនៃអត្រាឆ្នាំមុន5ពាន់ 500វ៉ុនគឺឡើងថ្លៃជាង1.6ដងនៅក្នុងតម្លៃ។

ដោយការខ្វះខាចនៃភាពគ្រោះរាំងស្ងួតក៏ធ្វើអោយ បន្លែក៏ឡើងថ្លៃភងដែរ។តម្លៃនៃខ្ទឹមបារាំងបានឡើងទៅ60%ជាឆ្នាំមុន,ដំឡូងបារាំងនិង ថេថៅនៃតម្លៃនីមួយៗបានឡើងទៅ 59%និង 12%ភាគរយ។ពងមាន់មួយបន្ទះមានតម្លៃ7ពាន់ 900វ៉ុន ដោយឡើងជាងឆ្នាំមុនទៅដល់55%ភាគរយ។

ការគ្រោះរាំងស្ថួត និង កំដៅ, ហោយនិង គ្រុនផ្តាសាយបក្សី, ហើយក៏ដល់AI គឺធ្វើអោយការចំណាយជាបន្ទាន់នៃតម្លៃ ម្ហូបអារហារ។ 계속 “ការឡើងថ្លៃនៃតម្លៃ បន្លែ,មឹក” 읽기