ពលករបរទេសហែរក្បួនមុនទិវាពលកម្ម

មួយសប្តាហ៍មុនថ្ងៃទិវាពលកម្ម​ ពលករចំណាកស្រុកនៅប្រទេសកូរ៉េបានធ្វើការដើរហែរក្បួននៅកន្លែងផ្សេងៗគ្នាក្នុងទីក្រុងសេអ៊ូលដោយស្រែកថា “សូមកុំឪ្យមានការរឹតត្បិតលើការផ្លាស់ប្តូរកន្លែងធ្វើការ” និងអោយមានការធានានូវអន្តេវាសិកដ្ឋានឬកន្លែងស្នាក់នៅ​ដែលសមល្មមសម្រាប់មនុស្សរស់នៅបាន។

នៅថ្ងៃទី ២៥ ខែមេសា ការិយាល័យអន្តោប្រវេសន៍ រួមទាំង ក្រសួងការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវសហជីពពលករចំណាកស្រុកបានធ្វើការដើរហែរក្បួនចំនួន4ទីតាំងនៅក្នុងទីក្រុងសេអ៊ូលរួមមាន ស្ថានីយ៍រថភ្លើង,Myeongdong​(ម្យុងដុង), ស្ថានីយ៍ឧទ្យានប្រវត្តិសាស្ត្រនិងឧទ្យានវប្បធម៌ Dongdaemun(ដុងដេមូន) អគារផ្សារទំនើប Lotte(ឡុតតេ) និងស្ពាន Jeontaeil (ចុន-ថេ-អ៊ីល) ទល់មុខផ្សារ Pyeonghwa(ផ្យុងវ៉ា)ខ័ណ្ឌ Jongno-gu(ចុង-ណូ-ហ្គូ) ទៅកាន់ក្រសួងសហជីពនិងពលកម្មប្រចាំទីក្រុងសេអ៊ូល ក្នុងថ្ងៃតែមួយនេះដែរក៏មានការធ្វើសន្និសិទ្ធកាសែតមួយផងដែរ។

ពួកគេបានលើកឡើងពីបញ្ហាប្រាក់ឈ្នួលដែលទទួលបានទាបជាមួយនិងការថែមម៉ោងច្រើនរួមជាមួយនិងមានការរើសអើងជាតិសាសន៍ផ្សេងៗបន្ទាប់ពីការរីករាលដាលនៃវីរ៉ុសកូរ៉ូណា១៩ ដែលពលករចំណាកស្រុកនៅកូរ៉េកំពុងតែប្រឈមមុខខ្លាំង។

ក្រុមពលករបានជំរុញឱ្យលុបចោល គោលការណ៍ដែលបានហាមឃាត់ពលករចំណាកស្រុកចំពោះការផ្លាស់ប្តូរកន្លែងការងាររបស់ពួកគេហើយថែម​ទាំងបានស្នើរសុំបញ្ឈប់ការរំលោភបំពានលើផ្លូវភេទពីនាយោជកនិងផ្តល់កន្លែងស្នាក់នៅសមស្រមសម្រាប់ពលករកំពុងធ្វើរការនៅប្រទេសកូរ៉េ។

계속 “ពលករបរទេសហែរក្បួនមុនទិវាពលកម្ម” 읽기

អ្នកស្រី យ៉ន់យ៉ឆុង(Yoon Yeo-jung) បានទទួលពានរង្វាន់អូស្កា(OSCAR)នៅសហរដ្ធអាមេរិច

តារាសម្តែងស្រីវ័យចំណាស់ យ៉ន់យ៉ឆុង បានឈ្នះពានរង្វាន់អូស្កា(OSCAR)ជាតួអង្គរងសម្ដែងល្អបំផុតនៅកម្មវិធីប្រគល់ពានរង្វាន់លើកទី៩៣នៅសហរដ្ធអាមេរិច។

នៅក្នុងពិធីប្រគល់រង្វាន់ដែលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែមេសាម៉ោងក្នុងប្រទេសកូរ៉េ ដែលលោកស្រី យ៉ន់យ៉ឆុង បានសម្តែងតួអង្គរងល្អបំផុតសម្តែងជាតួជីដូនរបស់ នាង សុនឆា(Soon-ja) នៅក្នុងខ្សែរភាពយន្តរឿង MINARI ដែលមានរយះពេល​​ ១១៥នាទី។

​ខ្សែរភាពយន្ត MINARI គឺជាខ្សែភាពយន្តដែលរៀបរាប់អំពីជីវប្រវត្តិសង្ខេបរបស់អ្នកដឹកនាំសម្ដែងដោយលោកជាជនជាតិកូរ៉េ-អាមេរិច លីអ៊ីសាកឆុង​(Lee Isaac Chung) ហើយក្នុងខ្សែរភាពយន្តនេះបង្ហាញអំពី ក្តីសង្ឃឹមនិងការតស៊ូរបស់ជនអន្តោប្រវេសន៍កូរ៉េជំនាន់ទី១ ដែលបានផ្លាស់ទៅរស់នៅរដ្ឋអាកាន់សាស (ARKANSAS)សហរដ្ឋអាមេរិក។

계속 “អ្នកស្រី យ៉ន់យ៉ឆុង(Yoon Yeo-jung) បានទទួលពានរង្វាន់អូស្កា(OSCAR)នៅសហរដ្ធអាមេរិច” 읽기

បម្រាមសម្រាប់និស្សិតបរទេសចំពោះការធ្វើការងារក្រៅម៉ោងខុសច្បាប់ដែលបានទទួលបានកម្រៃខ្ពស់

រឿងរ៉ាវរបស់និស្សិតអន្តរជាតិម្នាក់​ដែលត្រូវបានចាប់ខ្លួនក្រោយបានធ្វើការងារក្រៅម៉ោងខុសច្បាប់នៅក្នុងប្រទេសកូរ៉េត្រូវបានគេរាយការណ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមព័ត៌មានបានឱ្យដឹងថាកាលពីខែ មករា កន្លងទៅ មាននិស្សិតឥណ្ឌូនេស៊ីឈ្មោះ​ ក ត្រូវបានប៉ូលីសចាប់ខ្លួនពីបទឆបោកតាមប្រព័ន្ធទូរគមនាគមន៍។

លោក ក បានទៅស្វែងរកការងារក្រៅម៉ោងដែលទទួលបានប្រាក់កម្រៃខ្ពស់ដែលផ្តល់ តាមរយះជនឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ហើយបានផ្តល់ប្រាក់ពលកម្មជាសាច់ប្រាក់សុទ្ធ។

ក្រោយការចាប់ខ្លួនរួច តុលាការនៅពន្ធនាគារ ខេត្តជុនឈន់ កំពុងបើកការជំនុំជម្រះរឿងក្តីរបស់និស្សិតម្នាក់នោះដោយសារតែជនជាប់ចោទបានធ្វើការចរាចរលុយខុសច្បាប់ចំនួន​ ៣៦ លានវ៉ុន។

សិស្សនិស្សិតអន្តរជាតិទាំងអស់ ដែលកំពុងរស់នៅប្រទេសកូរ៉េអាចមានលទ្ធភាពចំពោះការ​ធ្វើការក្រៅម៉ោងនៅក្នុងក្របខ័ណ្ឌស្របច្បាប់ហើយត្រូវប្រុងប្រយ័ត្នអោយខ្ពស់កុំអោយមានការបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ ។

계속 “បម្រាមសម្រាប់និស្សិតបរទេសចំពោះការធ្វើការងារក្រៅម៉ោងខុសច្បាប់ដែលបានទទួលបានកម្រៃខ្ពស់” 읽기

កសិករ ៤ នាក់ក្នុងចំណោម ១០ នាក់ជាប្រកប របរកសិកម្មនិងអ្នកនេសាទ

នៅប្រទេសកូរ៉េមនុស្ស ៤ នាក់ក្នុងចំណោម ១០ នាក់ដែលប្រកបមុខរបរកសិកម្មនិងនេសាទត្រូវបានគេរកឃើញថាមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។

យោងតាមលទ្ធផលនៃការស្ទង់មតិទូទៅដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៅថ្ងៃទី ២៧ ខែមេសា​​ ឆ្នាំ២០២០​ ប្រជាជន ប្រកបរបរកសិកម្ម​និងនេសាទ ជាប្រជាជនវ័យចំណាស់ដែលមាន ចំនួន ៤២,១% ដែលកើន ៤.៣ ភាគរយ បើធៀបនិងការស្ទង់មតិមក្នុងឆ្នាំ ២០១៥ ។តួលេខនេះខ្ពស់ជាង ១៥,៧% ស្មើរនិង ២,៧ដង ​នៃចំនួនប្រជាជនវ័យចំណាស់ដែល ជាចំនួនខ្ពស់បំផុតចាប់តាំងពីការស្ទង់មតិរបស់ការិយាល័យស្ថិតិជាតិកន្លងមក។

តួលេខនេះខ្ពស់ជាង ១៥,៧% ស្មើរនិង ២,៧ដង ​នៃចំនួនប្រជាជនវ័យចំណាស់ដែលជាចំនួនខ្ពស់ បំផុតចាប់តាំងពីការស្ទង់មតិរបស់ការិយាល័យស្ថិតិជាតិកន្លងមក។

계속 “កសិករ ៤ នាក់ក្នុងចំណោម ១០ នាក់ជាប្រកប របរកសិកម្មនិងអ្នកនេសាទ” 읽기

កូរ៉េខាងត្បូងស្នើកែច្បាប់អនុញ្ញាតឱ្យទារកដែលកើតមក អាចទទួលបានសញ្ជាតិ សម្រាប់អ្នកមានវីសាស្នាក់នៅអចិន្ត្រៃយ៍

កូរ៉េខាងត្បូង​​ស្នើកែច្បាប់អនុញ្ញាតឱ្យទារកដែលកើតមក ការទទួលបានសញ្ជាតិ សម្រាប់អ្នកស្នាក់នៅអចិន្ត្រៃយ៍។​ កូរ៉េខាងត្បូងបានផ្ដល់សិទ្ឋិសម្រាប់ កុមារកើតនៅក្នុងប្រទេសកូរ៉េដោយអាចទទួលបានសញ្ជាតិកូរ៉េតាមរយៈនីតិវិធីសាមញ្ញ​ដោយគ្រាន់តែបិតាបិតាជាអ្នករស់នៅអចិន្រ្តៃយ៍ក្នុងប្រទេសកូរ៉េស្រាប់។

កាលពីថ្ងៃទី២៦ ខែមេសា​ ​ក្រសួងយុត្តិធម៌បានប្រកាស​ធ្វើវិសោធនកម្មច្បាប់ថ្មីមួយដែរស្តីពី​សញ្ជាតិដែលនឹងអនុញ្ញាត ឱ្យអ្នករស់នៅអចិន្រ្តៃយ៍​ហើយ​បានផ្តល់កំណើតដល់កុមារនៅប្រទេសកូរ៉េ​ដោយគ្រាន់ការធ្វើការរាយការណ៍​ជូនមន្រ្តីក្រសួងយុត្តិធម៌​ដើម្បីបានទទួលបាន​សញ្ជាតិស្របច្បាប់ ។

កាលពីលើកមុនជនជាតិបរទេសទាំងឡាយណាទោះបីជាមានសិទ្ធិរស់នៅអចិន្រៃ្តយ៍ក៏ដោយក៏មិនអាចអនុញ្ញាតអោយកូនសញ្ជាតិស្របច្បាប់ដែរ លុះត្រាតែមាតាបិតាមានសញ្ជាតិស្របច្បាប់តែមួយមុខគត់។ តាមច្បាប់ក្រោយនេះកុមារដែលមានអាយុត្រឹម៦ឆ្នាំមិនមានសិទ្ធក្នុងការយកសញ្ជាតិស្របច្បាប់ ក៏ប៉ុន្តែវិសោធនកម្មច្បាប់ថ្មីនេះ កុមារដែលមានអាយុចាប់ពី៧ឆ្នាំឡើងទៅដែលបានរស់នៅប្រទេសកូរ៉េលើសពី៥ឆ្នាំនឹងអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើរសុំយកសញ្ជាតិកូរ៉េបាន។

계속 “កូរ៉េខាងត្បូងស្នើកែច្បាប់អនុញ្ញាតឱ្យទារកដែលកើតមក អាចទទួលបានសញ្ជាតិ សម្រាប់អ្នកមានវីសាស្នាក់នៅអចិន្ត្រៃយ៍” 읽기

ការចាក់វ៉ាក់សាំងមេរោគកូរ៉ូណា ចាប់ផ្តើមពីថ្ងៃទី ២៦ ខែកុម្ភៈ

រដ្ឋាភិបាលកូរ៉េនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារការឆ្លងមេរោគកូរ៉ូណាចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ។

អ្នកដែលទទួលចាក់ថ្នាំមុនគេគឺជាអ្នកដែលកំពុងទទួលការព្យាបាលមើលថែនៅមន្ទីរពេទ្យឬនៅតាមមណ្ឌលសុខភាព

មណ្ឌលថែទាំផ្នែកជំងឺសតិ និងមណ្ឌលស្ដារនីតិសម្បទាដែលមានអាយុក្រោម ៦៥ឆ្នាំ។

សម្រាប់រដ្ឋាភិបាលមូលដ្ឋាននីមួយៗគ្រោងនឹងធ្វើការត្រួតពិនិត្យបឋមនៃស្ថាប័នចាក់វ៉ាក់សាំងដើម្បីការចាក់វ៉ាក់សាំងដោយសុវត្ថិភាព។

រដ្ឋាភិបាលគ្រោងនឹងបើកកម្មវិធីមុខងារនៃ’ការចុះឈ្មោះចាក់ថ្នាំបង្ការ’ ចាប់ពីថ្ងៃទី ២៥ ដែលត្រូវអោយស្ថាប័នចាក់វ៉ាក់សាំងនីមួយស្រង់យកពត៌មាននិងបញ្ចូលកំណត់ត្រារបស់អ្នកដែលត្រូវចាក់ថ្នាំមុនពេលការចាក់វ៉ាក់សាំងជាផ្លូវការត្រូវបានចាប់ផ្តើម។

លោកប្រធានាធិបតី មូន“ ពិនិត្យអំពីការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅពេលស្ថានការណ៍មេរោគកូរ៉ូណាបានធូរស្បើយ”

ប្រធានាធិបតី មូនជេអ៊ីន បានមានប្រសាសន៍នៅថ្ងៃទី ១៩ ខែកុម្ភៈថា“ប្រសិនបើចេញផុតពីស្ថានការណ៍មេរោគកូរ៉ូណានឹងអាចពិនិត្យអំពីការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តដល់ប្រជាជន” ។

នៅថ្ងៃនោះផងដែរអ្នកនាំពាក្យរបស់វិមានប្រធានាធិបតីបានលើកបង្ហាញអំពីប្រសាសន៍របស់ប្រធានាធិបតីថាលោកប្រធានាធិបតី មូន បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំក្នុងពេលអាហារថ្ងៃត្រង់ជាមួយថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យ។

លើសពីនេះលោកប្រធានាធិបតី មូន បានជំរុញឱ្យរដ្ឋបាលគណបក្សកាត់បន្ថយស្ថានភាពពិបាកទទួលយកអត្ថប្រយោជន៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានទាក់ទងនឹងការឧបត្ថម្ភប្រាក់មហន្តរាយលើកទី៤ ។

លោកប្រធានាធិបតីមូនបានណែនាំថា “ជាពិសេសការឧបត្ថម្ភធនគ្រោះមហន្តរាយគួរតែត្រូវបានផ្តល់ដោយប្រៀបធៀបនឹងប្រាក់ចំណូលរបស់ពលរដ្ឋ ប៉ុន្តែដោយសារប្រាក់ចំណូលមិនអាចកំណត់បាននោះ យើងបានផ្តល់ក្នុងទឹកប្រាក់ស្មើគ្នាទាំងអស់” ហើយបានស្នើអោយរដ្ឋបាលរបស់គណបក្សខិតខំដាក់នូវកម្មវិធីសិក្សាកំណត់ចំណូលសម្រាប់ពេលខាងមុខ។

ពន្យារ៦ខែនៃរយៈពេលផុតកម្ចីក្នុងស្ថានការណ៍កូរ៉ូណា ពេលផុតទូទាត់ជាផ្នែក

ស្ថាប័នហិរញ្ញវត្ថុនិងនិងម្ចាស់ក្រុមហ៊ុនហិរញ្ញវត្ថុបានសម្រេចពន្យាររយៈពេលផុតកម្ចីសម្រាប់អ្នករងផលប៉ះពាល់ដោយកូរ៉ូណា១៩ដែលបានកំណត់ទុកត្រឹមចុងខែមីនា និងបានពន្យាររយៈពេលសងការប្រាក់អោយ ៦ខែបន្ថែមទៀត។

នៅថ្ងៃទី ២២ ខែកុម្ភៈ ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងជាប្រធានសមាគមហិរញ្ញវត្ថុធំៗទាំង៥ បានបើកកិច្ចប្រជុំនិងឯកភាពលើចំណុចខាងលើនេះ។

លើសពីនេះ ផែនការសម្រាប់ការសងរំលោះរយៈពេលវែងដើម្បីការពារបន្ទុកនៃការសងប្រាក់វិញបន្ទាប់ពីចប់វិធានការពន្យារពេលនឹងត្រូវប្រកាសនៅខែក្រោយ

គោលការណ៍៥យ៉ាងនៃការបន្ធូរបន្ថយក៏ត្រូវបានបង្កើតឡើងផងដែរ ដូចជាមិនបង្កើនការប្រាក់ក្នុងកំឡុងពេលអនុគ្រោះតាមវិធីសាស្ត្រសងប្រាក់ និងរយៈពេល ហើយមិនទទួលយកកម្រៃការសងផ្ដាច់ពាក់កណ្ដាលកំណត់ប្រសិនបើការសងក្នុងរយៈពេលឆាប់។

ដាក់ពង្រាយបុគ្គលិក ៥៤,០០០នាក់សម្រាប់ត្រួតពិនិត្យនៅតាមសាលា

ដើម្បីត្រៀមបើកឆមាសថ្មីនៅថ្ងៃទី ២ ខែមីនា អ្នកត្រៀមការងារចំនួន៥៤,០០០នាក់នឹងត្រូវដាក់ពង្រាយនៅតាមសាលារៀនទូទាំងប្រទេសក្នុងតួនាទីបុគ្គលិកសម្របសម្រួលការត្រួតពិនិត្យ។

នៅថ្ងៃទី ២១ ខែកុម្ភៈ ក្រសួងអប់រំបានប្រកាសថាបានពិភាក្សាអំពីផែនការផ្ដល់ការជួយត្រួតពិនិត្យនៅតាមសាលារៀនសម្រាប់ឆមាសថ្មីនេះជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺប្រទេសកូរ៉េ។

អាជ្ញាធរគ្រោងនឹងផ្តល់ការត្រួតពិនិត្យដោយឥតគិតថ្លៃមុនពេលចូលទៅក្នុងអន្តេវាសិកដ្ឋានសម្រាប់សិស្សដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងអន្តេវាសិកដ្ឋាននៅតាមសាលាដែលបានជ្រើសរើសទូទាំងប្រទេស។

មិនតែប៉ុណ្ណោះក៏អនុញ្ញាតឱ្យសិស្សទាំងអស់អាចពិនិត្យមើលស្ថានភាពសុខភាពរបស់របស់ខ្លួនជាមួយកម្មវិធីស្មាតហ្វូនចាប់ពីមួយសប្តាហ៍មុនពេលសាលារៀនចាប់ផ្ដើមឆមាសថ្មី។