បទល្មើសរបស់ជនបរទេសមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ

444

<បទល្មើសរបស់ជនបរទេសមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ>

ស្ថិតិមួយបានបង្ហញអោយឃើញថាចំនួនបទល្មើសរបស់ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ។

នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបទល្មើសប្រទេសកូរ៉េ(KOREAN INSTITUTE OF CRIMINOLOGY, KIC) ដែលបានចេញផ្សាយថ្មីៗនេះដែលទាក់ទងនិង “ស្ថិតិផ្លូវការស្ដីអំពីនិន្នាការ និង លក្ខណៈពិសេសនៃបទល្មើសរបស់ជនបទេស” បានបង្ហាញថា ចំនួនកើនឡើងនៃបទល្មើសរបស់ជនបរទេសគិតត្រឹមក្រោយឆ្នាំ២០០៤ដល់ឆ្នាំ២០១៥ គឺមានស្ថេរភាពប្រហែលចំនួនកើនឡើងនៃជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េក្រោយឆ្នាំ២០១២។

ការបែកចែកប្រភេទនៃបទល្មើសរបស់ជនបរទេសឃើញថាបទល្មើសអំពើហឹង្សាមានកម្រិតខ្ពស់ជាងគេ ហើយបទល្មើសប្លន់មានការចុះថយ ប៉ុន្ដែចំពោះបទល្មើសផ្លូវភេទនិងបទល្មើសចរាចរណ៍វិញកំពុងតែកើនឡើង។

ចំនួនជនបរទេសដែលត្រូវបានចាប់ខ្លួនច្រើនជាងគេនៅឆ្នាំ២០១១ ក្នុងចំណោមប្រជាជនកូរ៉េ១០មឺុននាក់ ជនដែលបានចាប់ខ្លួនមានចំនួន៣,៥២៤នាក់ ហើយជនជាតិកូរ៉េដែលបានចាប់ខ្លួនមានចំនួនច្រើនជាងជនបរទេសទៅ ២.២ដង នៃចំនួនជនបរទេសដែលបានចាប់ខ្លួនចំនួន១,៥៩១នាក់។ របាយការណ៍ក៏បានបង្ហាញទៀតថានារយៈក្រោយមកទៀតចំនួនជនជាតិកូរ៉េដែលបានចាប់ខ្លួនមានការកើនឡើង២ដងជារៀងរាល់ឆ្នាំធៀបជាមួយជនបរទេស។

បើមើលតាមការសិក្សាអំពីការកើតឡើងនៃបទល្មើសតាមប្រទេសនិមួយៗ ប្រទេសម៉ុងហ្គោលីមានចំនួនបទល្មើសច្រើនជាងគេ ហើយប្រទេសដែលស្ថិតនៅប៉ែកខាងត្បូងមានដូចជាអ៊ូច្បេកគីស្ថាន, ឃីគីសស្ថាន, រុស្ស៊ី, ចិនជាដើមមានចំនួនចាប់ខ្លួនច្រើនបំផុត។ ប៉ុន្តែចំពោះជនបរទេសដែលមកពីប៉ែកអាស៊ីអាគ្នេយ៍វិញមានចំនួនចាប់ខ្លួនតិចតួចប៉ណ្ណោះ។

បើយោងតាមរបាយការណ៍របស់កាសែតច្បាប់ឯណេះវិញបុគ្គលិកស្រាវជ្រាវលោក ឈេយ៉ុងស៊ីនដែលជាអ្នកសរសេររបាយការណ៍ម្នាក់បានវាយតម្លៃថា “ទោះបីជាបទល្មើសរបស់ជនបរទេសមានចំនួនតិចតួចបើធៀបនិងចំនួនបទល្មើសរបស់ជនជាតិកូរ៉េក៏ដោយ ក៏ជនជាតិកូរ៉េនៅក្នុងប្រទេសកូរ៉េយល់ថាពលករបរទេសគឺជាមនុស្សដែលគ្រោះថ្នាក់”ហើយ “ការប្រកាន់និងការយល់ច្រឡំរបស់ជនជាតិកូរ៉េចំពោះជនបរទេសធ្វើអោយមានការរើសអើុងគ្នាកើនឡើងព្រមទាំងធ្វើអោយរំខានដល់ការសម្របខ្លួនរបស់ជនបរទេសទៅនិងសង្គមកូរ៉េផងដែរ។

계속 “បទល្មើសរបស់ជនបរទេសមានចំនួនពាក់កណ្ដាលនៃបទល្មើសរបស់ជនជាតិកូរ៉េ” 읽기

ពលករបរទេសដែលធ្វើការនៅលើទូកនៅតែមានការរើសអើុងចំពោះប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់

1크기변환_555

<ពលករបរទេសដែលធ្វើការនៅលើទូកនៅតែមានការរើសអើុងចំពោះប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់>

មានការបង្ហាញអោយឃើញថាពលករបរទេសដែលធ្វើការនៅលើទូកបានទទួលប្រាក់ធានាររ៉ាប់រងតិចជាងពលករជនជាតិកូរ៉េដែលធ្វើការនៅលើទូកដូចគ្នានៅពេលពួកគេមានគ្រោះថ្នាក់។

បើយោងតាមកាសែតប៊ូសានអីុលបូចេញថ្ងៃទី២៥ខែកក្កដា កន្លងទៅពលករជនជាតិចិនម្នាក់ឈ្មោះ ស៊ុនលើ ដែលធ្វើការនៅលើទូកចាប់ត្រី(ម្យ៉ុលឈី)បានមានគ្រោះថ្នាក់ដាច់ជើងម្ខាងក្នុងពេលធ្វើការបានទទួលប្រាប់ធានាររ៉ាប់រងត្រឹមតែ១២០មឺុនវ៉ុនប៉ុណ្ណោះទោះបីជាគ្រោះថ្នាក់នោះចាត់ចូលក្នុងប្រភេទគ្រោះថ្នាក់ធ្ងន់ធ្ងរកម្រិតទី៤នៃកម្រិតគ្រោះថ្នាក់ពិការភាពក៏ដោយ។ នេះគឺជាចំនួនទឹកប្រាក់ដែលតិចជាងចំនួនប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់៣០០មឺុនវ៉ុនដែលបានប្រកាស់ដោយក្រសួងនេសាទលើផ្ទៃសមុទ្រទៅទៀត។

ក្រុមគណៈកម្មការសហជីពនេសាទពលករបរទេសបានវាយតម្លៃថានេះគឺការមិនគោរពចំពោះលក្ខខណ្ឌផ្ដល់ប្រាក់ធានាររ៉ាប់រងរបស់ពលករបរទេសម្ដងហើយម្ដងទៀត។

គណៈកម្មការកណ្ដាលនៃសហជីពនេសាទបានធ្វើការពន្យល់ថា ពលករបរទេសធ្វើការនៅលើទូកនិងពលករជនជាតិកូរ៉េដែលធ្វើការនៅទូកដូចគ្នា បង់ប្រាក់ថ្លៃធានាររ៉ាប់រងខុសគ្នា,ហើយការប្រកាស់របស់ក្រសួងនេសាទលើផ្ទៃសមុទ្របានចេញសេចក្ដីប្រកាស់អំពីតុល្យភាពប្រាក់ឈ្នួលពលករធ្វើការលើទូកដោយមិនបានគិតអំពីបញ្ហាខាងលើនេះ។

លោកស៊ុនលើបានឈ្នះក្ដីដែលគាត់បានដាក់ពាក្យបណ្ដឹងនៅតុលាការក្នុងទីក្រុងប៊ូសានតាមរយៈការជួយរបស់ក្រុមការពារជនស៊ីវិល។ កាលពីខែធ្នូឆ្នាំមុនក្រសួងយុត្តិធម៌ធ្លាប់បានបង្ហាញថាប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់ត្រូវបានកំណត់ស្មើៗគ្នាសំរាប់ពលករធ្វើការលើទូកទាំងអស់។ 계속 “ពលករបរទេសដែលធ្វើការនៅលើទូកនៅតែមានការរើសអើុងចំពោះប្រាក់ធានាររ៉ាប់រងគ្រោះថ្នាក់” 읽기

យ៉ាងហោចណាស់ពលករបរទេស៧នាក់ក្នុងចំណោម១០នាក់ទៀតដែលមិនបានទទួលសេវ៉ាធានាររ៉ាប់រងគ្រោះថ្នាក់វិស័យការងារឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េ។ 

1크기변환_222

យ៉ាងហោចណាស់ពលករបរទេស៧នាក់ក្នុងចំណោម១០នាក់ទៀតដែលមិនបានទទួលសេវ៉ាធានាររ៉ាប់រងគ្រោះថ្នាក់វិស័យការងារឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េ។

នៅថ្ងៃទី២៦ខែកក្កដាកន្លងទៅនេះ គណៈកម្មការជាតិការពារសិទ្ធមនុស្សប្រទេសកូរ៉េបានជំរុញអោយមានការកែលំអរលក្ខខណ្ឌការងារ និង ការការពារគ្រោះថ្នាក់ការងារនៅតាមការដ្ឋានសំណង់ជូនរដ្ឋមន្រ្ដីក្រសួងការងារដើម្បីបង្កើនសុវត្តិភាព និង ការពារពលករបរទេស។

យោងតាមលទ្ធផលស្ទង់មតិ “ការស្ទង់មតិនៃស្ថានភាពសិទ្ធមនុស្សរបស់ពលករបទេសធ្វើការក្នុងវិស្ស័យសំណង់” របស់គណៈកម្មការជាតិការពារសិទ្ធមនុស្សកាលពីឆ្នាំ២០១៥កន្លងទៅបានបង្ហាញអោយឃើញថា ការកុងត្រាការងារ, ការធ្វើការច្រើនម៉ោង, កន្លែងស្នាក់នៅក្នុងផ្ទះកុងធែន័រ ឬបន្ទប់ស្នាក់នៅបណ្ដោះអាសន្នដែលមានលក្ខណៈទ្រុតទ្រោមខ្លាំង, កន្លែងធ្វើការដែលគ្រោះថ្នាក់ខ្លាំង, ការបិទបាំងអំពីគ្រោះថ្នាក់ឧស្សាហកម្ម និង ការបំបិទសិទ្ធមនុស្សជាដើមកំពុងស្ថិតនៅក្នុងស្ថានភាពដែលគួរអោយបារម្មណ៍យ៉ាងខ្លាំង។

ក្នុងចំណោមពលករបទេសសរុបទាំងអស់ដែលបានឆ្លើយសំណួរចំនួន ១៧.១% នៃ(៣៣៧នាក់) ពុំបានដឹងថាពួកគេអាចទទួលសំណង និង ការព្យាបាលពីធានាររ៉ាប់រងនៅពេលពួកគេមានជំងឺ ឬមានគ្រោះថ្នាក់នៅកន្លែងធ្វើការនោះទេ។  ហើយក្នុងចំណោមពលករបរទេសដែលធ្លាប់ទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ ប៉ុន្ដែមិនទទួលបាននូវធានាររ៉ាប់រងនោះមានរហូតដល់៦៧.៩%។

បើយោងតាមក្រសួងការងារ បានឃើញថា នៅឆ្នាំ២០១៦ អ្នកទទួលរងគ្រោះថ្នាក់ស្លាប់ក្នុងវិស័យឧស្សាហកម្មសរុបចំនួន(១,៧៧៧នាក់) មាន៣១.២% នៃ(៥៥៤នាក់) គឺជាអ្នកធ្វើការផ្នែកសំណង់, ជាពិសេស ក្្នុងចំណោមពលករបទេសដែលស្លាប់ចំនួន(៨៨នាក់) មាន៤៥.៥% នៃ(៤០នាក់)គឺជាអ្នកធ្វើក្នុងផ្នែកសំណង់។

គណៈកម្មការជាតិការពារសិទ្ធមនុស្សបានជំរុញដល់រដ្ឋមន្រ្ដីក្រសួងការងារអោយមានការ▲ពង្រឹងភ្នាក់ងារត្រួតពិនិត្យស្ដីអំពីការយោគយល់និងកិច្ចព្រមព្រៀងកុងត្រាការងារ▲រៀបចំអោយមានការអនុម័ត “ច្បាប់ស្ដង់ដារការងារ”សំរាប់ម៉ោងការងារ និង ការអាចទទួលបាននូវម៉ោងសំរាក‧ថ្ងៃសំរាក▲បង្កើតច្បាប់នៃ “ការអនុវត្ដន៍វិធានការច្បាប់ដែលទាក់ទងនិងការជួលពលករបរទេស▲ការអនុវត្តន៍ថ្លៃសុខាភិបាលដែលសមរម្យក្នុងវិស័យឧស្សាហកម្ម និង បង្កើនការអភិវឌ្ឍន៍ឯកសារបង្រៀនភាសាផ្សេងៗដែលទាក់ទងនិងសុវត្ថិភាព‧សុខមាលភាពវិស័យឧស្សាហកម្ម▲ពង្រឹងកម្មវិធីអប់រំនៃការគ្រប់គ្រងតាមរយះការកែតម្រូវ‧ការពង្រីកកម្មវិធីអប់រំសំរាប់ពលករបរទេស▲ឧប្បករណ៍ផ្ដល់ពត៌មានដល់ពលករបរទេសអំពីការផ្ដល់កន្លែងស្នាក់នៅ និង ការទូរទាត់ថ្លៃប្រើប្រាស់▲ពង្រឹងការគ្រប់គ្រងត្រួតពិនិត្យ និង ការរៀបចំស្ដង់ដារបរិស្ថានកន្លែងស្នាក់នៅបណ្ដោះអាសន្ន ។ល។

계속 “យ៉ាងហោចណាស់ពលករបរទេស៧នាក់ក្នុងចំណោម១០នាក់ទៀតដែលមិនបានទទួលសេវ៉ាធានាររ៉ាប់រងគ្រោះថ្នាក់វិស័យការងារឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េ។ “ 읽기