ការចាក់វ៉ាក់សាំងមេរោគកូរ៉ូណា ចាប់ផ្តើមពីថ្ងៃទី ២៦ ខែកុម្ភៈ

រដ្ឋាភិបាលកូរ៉េនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារការឆ្លងមេរោគកូរ៉ូណាចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ។

អ្នកដែលទទួលចាក់ថ្នាំមុនគេគឺជាអ្នកដែលកំពុងទទួលការព្យាបាលមើលថែនៅមន្ទីរពេទ្យឬនៅតាមមណ្ឌលសុខភាព

មណ្ឌលថែទាំផ្នែកជំងឺសតិ និងមណ្ឌលស្ដារនីតិសម្បទាដែលមានអាយុក្រោម ៦៥ឆ្នាំ។

សម្រាប់រដ្ឋាភិបាលមូលដ្ឋាននីមួយៗគ្រោងនឹងធ្វើការត្រួតពិនិត្យបឋមនៃស្ថាប័នចាក់វ៉ាក់សាំងដើម្បីការចាក់វ៉ាក់សាំងដោយសុវត្ថិភាព។

រដ្ឋាភិបាលគ្រោងនឹងបើកកម្មវិធីមុខងារនៃ’ការចុះឈ្មោះចាក់ថ្នាំបង្ការ’ ចាប់ពីថ្ងៃទី ២៥ ដែលត្រូវអោយស្ថាប័នចាក់វ៉ាក់សាំងនីមួយស្រង់យកពត៌មាននិងបញ្ចូលកំណត់ត្រារបស់អ្នកដែលត្រូវចាក់ថ្នាំមុនពេលការចាក់វ៉ាក់សាំងជាផ្លូវការត្រូវបានចាប់ផ្តើម។

លោកប្រធានាធិបតី មូន“ ពិនិត្យអំពីការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅពេលស្ថានការណ៍មេរោគកូរ៉ូណាបានធូរស្បើយ”

ប្រធានាធិបតី មូនជេអ៊ីន បានមានប្រសាសន៍នៅថ្ងៃទី ១៩ ខែកុម្ភៈថា“ប្រសិនបើចេញផុតពីស្ថានការណ៍មេរោគកូរ៉ូណានឹងអាចពិនិត្យអំពីការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តដល់ប្រជាជន” ។

នៅថ្ងៃនោះផងដែរអ្នកនាំពាក្យរបស់វិមានប្រធានាធិបតីបានលើកបង្ហាញអំពីប្រសាសន៍របស់ប្រធានាធិបតីថាលោកប្រធានាធិបតី មូន បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំក្នុងពេលអាហារថ្ងៃត្រង់ជាមួយថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យ។

លើសពីនេះលោកប្រធានាធិបតី មូន បានជំរុញឱ្យរដ្ឋបាលគណបក្សកាត់បន្ថយស្ថានភាពពិបាកទទួលយកអត្ថប្រយោជន៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានទាក់ទងនឹងការឧបត្ថម្ភប្រាក់មហន្តរាយលើកទី៤ ។

លោកប្រធានាធិបតីមូនបានណែនាំថា “ជាពិសេសការឧបត្ថម្ភធនគ្រោះមហន្តរាយគួរតែត្រូវបានផ្តល់ដោយប្រៀបធៀបនឹងប្រាក់ចំណូលរបស់ពលរដ្ឋ ប៉ុន្តែដោយសារប្រាក់ចំណូលមិនអាចកំណត់បាននោះ យើងបានផ្តល់ក្នុងទឹកប្រាក់ស្មើគ្នាទាំងអស់” ហើយបានស្នើអោយរដ្ឋបាលរបស់គណបក្សខិតខំដាក់នូវកម្មវិធីសិក្សាកំណត់ចំណូលសម្រាប់ពេលខាងមុខ។

ពន្យារ៦ខែនៃរយៈពេលផុតកម្ចីក្នុងស្ថានការណ៍កូរ៉ូណា ពេលផុតទូទាត់ជាផ្នែក

ស្ថាប័នហិរញ្ញវត្ថុនិងនិងម្ចាស់ក្រុមហ៊ុនហិរញ្ញវត្ថុបានសម្រេចពន្យាររយៈពេលផុតកម្ចីសម្រាប់អ្នករងផលប៉ះពាល់ដោយកូរ៉ូណា១៩ដែលបានកំណត់ទុកត្រឹមចុងខែមីនា និងបានពន្យាររយៈពេលសងការប្រាក់អោយ ៦ខែបន្ថែមទៀត។

នៅថ្ងៃទី ២២ ខែកុម្ភៈ ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងជាប្រធានសមាគមហិរញ្ញវត្ថុធំៗទាំង៥ បានបើកកិច្ចប្រជុំនិងឯកភាពលើចំណុចខាងលើនេះ។

លើសពីនេះ ផែនការសម្រាប់ការសងរំលោះរយៈពេលវែងដើម្បីការពារបន្ទុកនៃការសងប្រាក់វិញបន្ទាប់ពីចប់វិធានការពន្យារពេលនឹងត្រូវប្រកាសនៅខែក្រោយ

គោលការណ៍៥យ៉ាងនៃការបន្ធូរបន្ថយក៏ត្រូវបានបង្កើតឡើងផងដែរ ដូចជាមិនបង្កើនការប្រាក់ក្នុងកំឡុងពេលអនុគ្រោះតាមវិធីសាស្ត្រសងប្រាក់ និងរយៈពេល ហើយមិនទទួលយកកម្រៃការសងផ្ដាច់ពាក់កណ្ដាលកំណត់ប្រសិនបើការសងក្នុងរយៈពេលឆាប់។

ដាក់ពង្រាយបុគ្គលិក ៥៤,០០០នាក់សម្រាប់ត្រួតពិនិត្យនៅតាមសាលា

ដើម្បីត្រៀមបើកឆមាសថ្មីនៅថ្ងៃទី ២ ខែមីនា អ្នកត្រៀមការងារចំនួន៥៤,០០០នាក់នឹងត្រូវដាក់ពង្រាយនៅតាមសាលារៀនទូទាំងប្រទេសក្នុងតួនាទីបុគ្គលិកសម្របសម្រួលការត្រួតពិនិត្យ។

នៅថ្ងៃទី ២១ ខែកុម្ភៈ ក្រសួងអប់រំបានប្រកាសថាបានពិភាក្សាអំពីផែនការផ្ដល់ការជួយត្រួតពិនិត្យនៅតាមសាលារៀនសម្រាប់ឆមាសថ្មីនេះជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺប្រទេសកូរ៉េ។

អាជ្ញាធរគ្រោងនឹងផ្តល់ការត្រួតពិនិត្យដោយឥតគិតថ្លៃមុនពេលចូលទៅក្នុងអន្តេវាសិកដ្ឋានសម្រាប់សិស្សដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងអន្តេវាសិកដ្ឋាននៅតាមសាលាដែលបានជ្រើសរើសទូទាំងប្រទេស។

មិនតែប៉ុណ្ណោះក៏អនុញ្ញាតឱ្យសិស្សទាំងអស់អាចពិនិត្យមើលស្ថានភាពសុខភាពរបស់របស់ខ្លួនជាមួយកម្មវិធីស្មាតហ្វូនចាប់ពីមួយសប្តាហ៍មុនពេលសាលារៀនចាប់ផ្ដើមឆមាសថ្មី។

និស្សិតបរទេសក៏តម្រូវឱ្យចុះឈ្មោះធានារ៉ាប់រងសុខភាពចាប់ពីខែមីនាជាចាំបាច់

ចាប់ពីថ្ងៃទី ១ ខែមីនា និស្សិតបរទេសក៏ត្រូវមានកាតព្វកិច្ចចុះឈ្មោះធានារ៉ាប់រងសុខភាពផងដែរ។

យោងតាមច្បាប់ដែលប្រកាសដោយក្រសួងសុខាភិបាល និងសុខុមាលភាពសង្គមនៅថ្ងៃទី ១៥ ខែមករា ជនអន្ដោប្រវេសន៍និងនិស្សិតដែលរស់នៅក្នុងប្រទេសកូរ៉េចាប់ពី ៦ ខែឡើងទៅត្រូវមានកាតព្វកិច្ចចុះឈ្មោះធានារ៉ាប់រងសុខភាពជាដាច់ខាត។

ក្រសួងសុខាភិបាល និងសុខុមាលភាពសង្គមបានរាប់បញ្ចូលនិស្សិតបរទេសដែលបានចូលប្រទេសកូរ៉េដូចជាប្រភេទវីសាD-2 (និស្សិត) និង វីសាD-4 (សិក្សាវគ្គខ្លី) ដែលជាអ្នកចុះឈ្មោះឯកជនតាមតំបន់ដាក់ជាកាតព្វកិច្ចចាប់ពីថ្ងៃទី ១ ខែមីនា តាមរយៈការកែប្រែអនុវត្តបទប្បញ្ញត្តិ។

កម្មវិធីនេះអនុវត្តចំពោះជនជាតិកូរ៉េកើតក្រៅប្រទេស (F-4)ដែលមករៀននៅប្រទេសកូរ៉េសម្រាប់ថ្នាក់បរិញ្ញាបត្រ រៀនសាលាបឋម អនុនិងវិទ្យាល័យទាំងអស់។

ធានារ៉ាប់រងដែលនិស្សិតបរទេសត្រូវបង់គឺ ៥០% នៃចំនួនជាមធ្យមអ្នកដែលបានចុះទាំងអស់ ប៉ុន្តែមានតែអាចបង់តែ៣០% ប៉ុណ្ណោះនៅឆ្នាំនេះ។

ធានារ៉ាប់រងនឹងកើនឡើង ១០%ក្នុងរយៈពេល ២ឆ្នាំខាងមុខហើយចាប់ពីខែមីនាឆ្នាំ២០២៣ការបង់ធានារ៉ាប់រងនឹងឡើងដល់៥០%។

ពេលវេលានៃការចុះឈ្មោះធានារ៉ាប់រងសុខភាពសម្រាប់និស្សិតនីមួយៗគឺខុសគ្នា។

សម្រាប់និស្សិតបរទេសដែលនឹងរំពឹងថាមករៀនថ្នាក់បរិញ្ញាបត្រលើសពី២ឆ្នាំដែលមានវីសាប្រភេទ D-2 និងសិស្សមករៀនសាលាបឋម អនុនិងវិទ្យាល័យដែលមានវីសាD-4-3 ត្រូវតែចុះឈ្មោះធានារ៉ាប់រងសុខភាពចាប់ពីថ្ងៃចូលមកប្រទេសកូរ៉េដើម្បីចៀសវាងគម្លាតនៃការព្យាបាល។

ក្រៅពីនេះសម្រាប់សិស្សដែលមកសិក្សាភាសាក្នុងរយៈពេល៦ខែត្រូវចុះឈ្មោះធានារ៉ាប់រងជាធម្មតានៅក្នុងតំបន់។

លែងដៃជនអន្ដោប្រវេសន៍ដែលពិបាកទទួលអត្ថប្រយោជន៍ត្រួតពិនិត្យដាក់គម្លាត

មានការរិះគន់ជាបន្ដបន្ទាប់ថាបានកំពុងលែងដៃពលករ ពលការីនីអន្ដោប្រវេសន៍ដែលពិបាកទទួលអត្ថប្រយោជន៍ត្រួតពិនិត្យដាក់គម្លាត។

កាលពីថ្ងៃទី១៧ ខែកុម្ភៈនៅក្នុងរោងចក្រមួយនៅក្នុងខេត្តណាំយ៉ាងមានមនុស្សចំនួន១១១នាក់ក្នុងចំណោមមនុស្ស ១២៣នាក់ ដែលត្រូវបានគេធ្វើតេស្ត៍រកឃើញកូរ៉ូណាជាពលករ ពលការីនីអន្ដោប្រវេសន៍ដែលកំពុងស្នាក់នៅក្នុងកន្លែងស្នាក់នៅរួមគ្នា ហើយគិតត្រឹមថ្ងៃទី២៣នៅក្នុងខែត្តឈុងឆុងប៊ូកដូក្នុងចំណោមអ្នកមាកមេរោគកូរ៉ូណា១២.២% មនុស្ស៥៨នាក់ជាជនអន្ដោប្រវេសន៍។

ជាលទ្ធផលការផ្ទុះនៃការឆ្លងជាក្រុមនៅក្នុងកន្លែងធ្វើការ និងនៅសាកលវិទ្យាល័យចំនួននៃជនជនអន្ដោប្រវេសន៍ដែលបានធ្វើតេស្តវិជ្ជមានកំពុងកើនឡើង។

ជាពិសេសក្នុងករណីកន្លែងធ្វើការដែលមានពលករ ពលការីនីអន្ដោប្រវេសន៍ប្រមូលផ្តុំគ្នា ដោយសារពួកគេទាំងនោះរស់នៅជាមួយគ្នាក្រុមនៅកន្លែងស្នាក់នៅបានបណ្ដាលអោយការត្រួយពិនិត្យអោយដាក់គម្លាតមានការធ្លាក់ចុះ។

ការលំបាករបស់អាជ្ញាធរដែលជួបប្រទះដូចជាជនអន្ដោប្រវេសន៍មួយចំនួនមិនសហការក្នុងការផ្ដល់ចំលើយអំពីសកម្មភាពផ្ដាស់ទីកន្លែងព្រោះខ្លាចរងការប៉ះពាល់ហើយណាមួយគាត់មានការពិបាកក្នុងការប្រើប្រាស់ភាសារ។

ហើយសហជីពគាំពារជនអន្ដោប្រវេសន៍ជាដើម កំពុងចរចារសម្រួលអោយជនអន្ដោប្រវេសន៍ដែលខុសច្បាប់ទៅជាស្របច្បាប់វិញនៅក្នុងស្ថានការណ៍កូរ៉ូណានេះ។

ទោះបីអាជ្ញាធរត្រួតពិនិត្យដាច់អោយនៅដោយឡែកធ្លាប់បានបំភ្លែថា ជនអន្ដោប្រវេសន៍ដែលខុសច្បាប់នឹងត្រូវចាក់ថ្នាំបង្ការប្រសិនបើចាំបាច់ ប៉ុន្តែយោងតាមការពន្យល់របស់សហជីពគាំពារជនអន្ដោប្រវេសន៍វិញ មុននឹងចាប់ផ្ដើមអនុវត្តនោះ ប្រសិនបើគ្មានវិធានការធានាសុវត្ថិភាពការពារអត្តសញ្ញាណរបស់ពួកគេ ក៏ដូចជាវិធានការធ្វើអោយស្របច្បាប់វិញនោះទេ វាពិតជាពិបាកណាស់ក្នុងការអោយអោយគេយល់ព្រមមកចាក់ថ្នាំគារពារស្រួលៗនោះ។

ការដាក់គម្លាតគ្នាបន្ដរហូតដល់ថ្ងៃឈប់សម្រាកចូលឆ្នាំ

កាលពីថ្ងៃទី ៣១ ខែមករា រដ្ឋាភិបាលកូរ៉េបានប្រកាសថានឹងពន្យារការដាក់គម្លាតគ្នាក្នុងតំបន់ប្រជុំជនដំណាក់កាល២.៥ និងតំបន់ក្រៅប្រជុំជនក្នុងដំណាក់កាលទី២ រហូតដល់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ។

ការហាមឃាត់មិនអោយមានការជួបជុំមនុស្សលើសពី ៥នាក់ ក៏ត្រូវអនុវត្តក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំដែរហើយសមាជិកគ្រួសារដូចជាមួយគ្នាមិនអាចជួបជុំមនុស្សលើសពី ៥នាក់បានទេ ប្រសិនបើលំនៅដ្ឋានរបស់ពួកគេខុសគ្នា។

ការដំណើរការភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងកីឡា គឺអនុញាតិអោយរហូតដល់ម៉ោង ៩យប់ ដូចមុន ប៉ុន្តែនឹងសម្រេចពិភាក្សាគ្នាម្តងទៀតបន្ទាប់ពីមួយសប្តាហ៍ក្រោយ មកដោយពិចារណាលើការលំបាករបស់ម្ចាស់អាជីវកម្មខ្នាតតូច។

ក្នុងអំឡុងពេលនៃការដាក់ការការពារពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ អនុញាតិអោយលក់សំបុត្ររថភ្លើងតែកន្លែងអង្គុយជាប់បង្អួចប៉ុណ្ណោះ ហើយនៅតាមចំណតឈប់សម្រាកតាមផ្លូវល្បឿនលឿន អនុញ្ញាតិអោយលក់របស់វេចខ្ចបប៉ុណ្ណោះ។

រដ្ឋាភិបាលគ្រោងនឹងប្តូរយកថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនក្នុងឱកាសបុណ្យចូលឆ្នាំដើម្បីយកទៅចំណាយថ្លៃការពារត្រួតពិនិត្យ។

ការចាក់វ៉ាក់សាំងនឹងចាប់ពីពីបុគ្គលិកពេទ្យ និងមនុស្សចាស់… និងជាក្រុមរហូតដល់ខែវិច្ឆិកា

ចាប់ពីខែកុម្ភៈ ការចាក់វ៉ាក់សាំងមេរោគកូរ៉ូណា១៩ នឹងចាប់ផ្តើមសម្រាប់ពលរដ្ឋទាំងអស់។

នៅថ្ងៃទី ២៨ ខែមករា រដ្ឋាភិបាលកូរ៉េបានប្រកាសចាប់ផ្តើមចាក់វ៉ាក់សាំងនៅខែកុម្ភៈ និងបន្ដដល់ត្រីមាសទី៣ នឹងចាប់ផ្ដើមចាក់សម្រាប់ពលរដ្ឋទូទាំងប្រទេសសម្រាប់វគ្គទី១ ហើយចាក់អោយជាក្រុមនៅខែវិច្ឆិកា។

អ្នកជំងឺដែលទទួលការចាក់វ៉ាក់សាំងជាអាទិភាពក្នុងត្រីមាសទី១ មានបុគ្គលិកពេលបម្រើការងារនៅមន្ទីរពេទ្យបង្អែកចំនួន១១កន្លែង បុគ្គលិកមន្ទីរពេទ្យព្យាបាលជំងឺរាតត្បាតចំនួន៧៣កន្លែង មន្ទីរពេទ្យព្យាបាលអ្នកជំងឺសភាពធ្ងន់ ៥០កន្លែង មជ្ឈមណ្ឌលព្យាបាលសម្រាប់ជីវិតរស់នៅចំនួន ៧៣កន្លែង ដែលបុគ្គលិកពេទ្យទាំងអស់ប្រហែល៤៩០០០នាក់។

ការចាក់ថ្នាំបង្ការរោគក៏នឹងត្រូវផ្តល់នៅក្នុងវគ្គទី១ទៅដល់អ្នកជំងឺ និងអ្នកធ្វើការនៅមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាព ក្រុមសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យធំនៅកន្លែងព្យាបាល និងអ្នកព្យាបាលនៅមណ្ឌលព្យាបាល និងកន្លែងពិនិត្យជំងឺសម្រាប់មេរោគកូរ៉ូណា១៩លើកដំបូង។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺ និងស្ថាប័នសុវត្ថិភាពចំណីអាហារមានផែនការបង្កើតប្រព័ន្ធឃ្លាំមើលដូចជាការចាក់វ៉ាក់សាំង និងការមានប្រតិកម្មណាមិនល្អ។

សាលាបឋមសិក្សាថ្នាក់ទី១ ដល់ទី២ នឹងចូលរៀនទាំងអស់រហូតដល់ដំណាក់កាលទី២នៃការដាក់គម្លាតគ្នា

ចាប់ពីឆមាសថ្មីឆ្នាំនេះសិស្សថ្នាក់មត្តេយ្យ និងសិស្សថ្នាក់បឋមសិក្សាថ្នាក់ទី១ និងទី ២ ប្រសិនអាចលើកលែងពីការប្រមូលផ្តុំក្នុងសាលារហូតដល់ដំណាក់កាលទី២នៃការដាក់គម្លាតសង្គមនោះ គឺអាចទៅសាលារៀនបានធម្មតា។

នៅថ្ងៃទី ២៨ ខែមករា ក្រសួងអប់រំបានបញ្ជាក់ និងប្រកាសផែនការពង្រីកការគ្រប់គ្រងកិច្ចការសិក្សា។

សម្រាប់សាលាឯកទេស និងសាលាតូចៗនឹងអាចសំរេចអោយអនុវត្តដោយសេរីនៃការប្រមូលផ្ដុំ ក្នុងសាលារហូតដល់ដំណាក់កាលទី២.៥ ។

ក្រសួងអប់រំបានប្រកាសការបើកឆមាសសិក្សាថ្មីនិងចាប់ផ្តើមជាធម្មតាចាប់ពីខែមីនា ហើយការប្រឡងសមត្ថភាពសិក្សាចូលសាកលវិទ្យាល័យនឹងត្រូវធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី ១៨ ខែវិច្ឆិកា ដែលត្រូវជាថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា។