ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ 2022 ត្រូវបានដំឡើងដល់ 9,160វ៉ុន ក្នុង1ម៉ោង វាស្មើរនឹង 73,280វ៉ុនសម្រាប់រយៈពេល 8 ម៉ោងក្នុងមួយថ្ងៃ និង 1914,440វ៉ុនសម្រាប់ប្រាក់ខែប្រចាំខែ។
ទារកទើបនឹងកើតត្រូវបានផ្តល់ប័ណ្ណដែលមានតម្លៃ 2លានវ៉ុន ចាប់ពីខែមេសា ខាងមុខនេះទៅ ហើយប្រសិនបើឪពុកម្តាយឈប់សម្រាក ក្នុងពេលដំណាលគ្នា ឬបន្តបន្ទាប់គ្នាក្នុងរយៈពេល 12ខែបន្ទាប់ពីការសម្រាលនោះ 3ខែ ដំបូងគឺអាចទទួលបាន 3លានវ៉ុនក្នុងមួយខែ ហើយបូក 100% នៃប្រាក់ឈ្នួល សរុបត្រូវបានផ្ដល់ជូន និង ត្រូវបានអនុវត្តប្រព័ន្ធ 3+3 ឈប់សម្រាកពីឪពុកម្តាយ។
ស្តង់ដារប្រាក់ចំណូលសម្រាប់ការទូទាត់លើកទឹកចិត្តការងារត្រូវបានដំឡើងពី 2លានវ៉ុន ក្នុងមួយគ្រួសារ 22លានវ៉ុនសម្រាប់គ្រួសាររស់នៅតែឯង 32លានវ៉ុនសម្រាប់គ្រួសារដែលមានប្រាក់ចំណូលតែមួយ និង 38លានវ៉ុនសម្រាប់គ្រួសារដែលមានប្រាក់ចំណូលពីរនាក់(맞벌이)។
‘ប្រព័ន្ធបិទហ្គេម ឬ GAME SHUTDOWN’ ដែលដាក់កម្រិតម៉ោងលេងហ្គេមអ៊ីនធឺណិតសម្រាប់ក្មេងជំទង់អាយុក្រោម 16 ឆ្នាំ នៅពេលយប់ជ្រៅចាប់ពីម៉ោង 0 ដល់ម៉ោង 6 ព្រឹកដែលតម្រូវឱ្យជំនួសដោយ ‘ប្រព័ន្ធជ្រើសរើសម៉ោងលេងហ្គេម’ ។ ប្រសិនបើមានការស្នើរសុំសម្រាប់លេងហ្គេម ទៅកាន់មនុស្សដែលមានវ័យ 18ឆ្នាំឡើង ឬតំណាងស្របច្បាប់របស់ពួកគេ ដោយស្ម័គ្រចិត្តនៅក៏នៅតែមានការមានការកំនត់ក្នុងការជ្រើសរើសម៉ោងផងដែរ។
ការគាំទ្រសម្រាប់សកម្មភាពអប់រំ ចំពោះថ្លៃឧបត្ថម្ភសម្រាប់សិស្សដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាបក៏ត្រូវបានពង្រីកផងដែរ ដោយកើនឡើងជាមធ្យម 21% ប្រមាណ 331,000វ៉ុន សម្រាប់សិស្សបឋមសិក្សា 466,000វ៉ុន សម្រាប់សិស្សមធ្យមសិក្សា និង 554,000 វ៉ុន សម្រាប់សិស្សវិទ្យាល័យ។
ក្នុងករណីថ្ងៃឈប់សម្រាកជំនួសសម្រាប់និយោជិក ដែលត្រូវបានពង្រីកជាបណ្តើរៗ ទៅតាមទំហំក្រុមហ៊ុន ហើយពិចារណាទៅក្រុមហ៊ុនឯកជនដែលមានបុគ្គលិកចាប់ពី 5នាក់ឡើងទៅ និងតិចជាង 30នាក់ ធានាជាថ្ងៃឈប់សម្រាកដែលបានបង់ ដូចជាថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកសងជាដើម។
ប្រព័ន្ធកាត់បន្ថយម៉ោងធ្វើការដែលអនុញ្ញាតឱ្យកម្មករស្នើសុំការកាត់បន្ថយម៉ោងធ្វើការពីនិយោជកដោយហេតុផលដូចជាការថែទាំគ្រួសារ សុខភាពផ្ទាល់ខ្លួន ការងារសាលា និងការរៀបចំចូលនិវត្តន៍ ក៏នឹងត្រូវពង្រីកទៅកន្លែងធ្វើការដែលមានបុគ្គលិកតិចជាង 30 នាក់ផងដែរ។
계속 “កូរ៉េ: អ្វីទៅដែលនឹងផ្លាស់ប្តូរក្នុងឆ្នាំ 2022” 읽기